ព័ត៌មានជាតិ

ឲ្យរាង! គាស់ផ្ទះគេមិនសម្រេចហើយ របួសពេញខ្លួនទៀត!.

បាត់ដំបង: លោក វរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីប៉ុនប៉ងលួចមិនបានសម្រេច ដែលប្រព្រឹត្តកាលពីវេលាម៉ោង១និង៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១ ភូមិស្នូល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យរូបនេះមានឈ្មោះ ញៀន បូរី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល បានធ្វើសកម្មភាពគាស់សោផ្ទះ ជនរងគ្រោះឈ្មោះ ហ៊ុន ហេម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ មិនបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ ដោយម្ចាស់ផ្ទះភ្ញាក់ទាន់និងស្រែកឲ្យអ្នកជិតខាងជួយចាប់ តែត្រូវជនសង្ស័យកាប់ត្រូវប្អូនម្ចាស់ផ្ទះចំកែងដៃ ដេរ១ថ្នេរ ហើយ ជនសង្ស័យត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់បានហើយវាយបណ្តោយបែកចិញ្ចើមឆ្វេង ប្រអប់ដៃស្តាំ និង ជើងឆ្វេង រួចប្រគល់ឲ្យសមត្ថកិច្ចយើង ដើម្បីចាត់ការបន្តតែម្តង៕

មតិយោបល់