ព័ត៌មានជាតិ

​ក្មេងសោះ ជក់ទាំងគ្រឿងញៀន មានទាំងដាវ!..

កំពង់ឆ្នាំង: កាលពីថ្ងៃអង្គារ ៨រោច ខែ​បុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរងបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន២នាក់ ពីបទប្រើប្រាស់គ្រឿងញៀន និងអាវុធខុសច្បាប់។

ជនសង្ស័យទី១មានឈ្មោះ អ.គ អាយុ១៥ឆ្នាំ និងទី២ឈ្មោះ ហ.រ.ត អាយុ១៥ឆ្នាំ។ ចំណែកវត្ថុតាង ដែលដកហូតបាន រួមមាន ថ្នាំញៀនប្រភេទICE ចំនួន​៣កញ្ចប់ ទម្ងន់០,៤១ក្រាម ដាវ១ដើម និងម៉ូតូ១គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងកំពុងយកមកកសាងសំណុំរឿង ​​បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់