Post News Media ព័ត៌មានជាតិ លេងល្បែងអស់លុ...

លេងល្បែងអស់លុយ ដាក់ម៉ូតូបញ្ចាំគ្មានលុយលោះ ចូលទៅលួចមានអីខ្នោះ

កំពង់ធំ: លោក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង បានប្រាប់Post Newsថា សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកស្ទោង សហការជាមួយនគរបាលស្រុកជីក្រែង ខេត្តសៀមរាប បានដេញតាមបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

មុខសញ្ញាជនសង្ស័យរូបនេះមានឈ្មោះ ខេង ថា ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចម៉ូតូម៉ាកWave ពណ៌ខ្មៅសេ១០០ ផលិតឆ្នាំ២០១៥ ស្លាកលេខ កំពង់ចាម 1F-2029 កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃដដែល ចេញពីចំណុចភូមិពរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាម៉ូតូជនរងគ្រោះឈ្មោះ ង៉ែត សេងលី ភេទប្រុស អាយុ៦៤ឆ្នាំ។

ក្រោយការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនបានទៅលេងអាប៉ោង នៅក្នុងភូមិ ឃុំ ស្រុកកើតហេតុ តែដោយសារចាញ់អស់លុយក៏យកម៉ូតូម៉ាកWaveទៅបញ្ចាំ ក្នុងតម្លៃ ១,០០០,០០០រៀល ហើយគ្មានលុយលោះម៉ូតូវិញខ្លួន ក៏លួចយកម៉ូតូនោះមកវិញ ហើយត្រូវបានម្ចាស់លុយប្តឹងថាលួចម៉ូតូតែម្ដង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រគល់ជូននគរបាលស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមច្បាប់៕

Loading...