Post News Media ព័ត៌មានជាតិ តោះមកស្តាប់កា...

តោះមកស្តាប់ការពិត គ្មានលាក់លៀមចេញពីមាត់ មន្ត្រីចរាចររាជធានីភ្នំពេញជាប់កិច្ចសន្យា ទាំងអស់គ្នា!

ភ្នំពេញ: យោងតាមផេក ផ្លូវការរបស់លោកឧកញ៉ា ហ៊ុន ជា ដែលបានបង្ហោះជាសាធារណ:នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះទាំងស្រុងថា « នៅរសៀលថ្ងៃអង្គារ ១៣កេីត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ . ខ្ញុំបានឲ្យតំណាងរបស់ខ្ញុំជួបជាមួយប្អូន ប្រុស អឿង​ ចំណាន​ មន្ត្រីចរាចររាជធានីភ្នំពេញជាប់កិច្ចសន្យា​ ដែលបានរងគ្រោះដោយលោកស័ក្តិបួនសៅ​ បញ្ញា​ វាយទាត់ធាក់កាលពីថ្ងៃម្សិលម៉ិញ​នេះ ដេីម្បីផ្តល់ជូនថវិកាដល់ប្អូនប្រុស​ចំនួន ១​ លានរៀល និងបានស្តាប់ការរៀបរាប់របស់ប្អូនប្រុសអំពីរដំណេីររឿងពិតដោយគ្មានការលាក់លៀមដែលឈានដល់ការវាយដំនេះ។ ហេីយក៏សូមកោតសសេីរប្អូនប្រុសដែលមិនបានតបតវិញ និងទ្រាំនូវការជេរប្រមាថម៉ាក់ងាយដល់ឳពុកម្តាយ និងអាយុជីវិតទៀតផង ( ដោយប្អូនគ្រាន់តែតបតទៅវិញត្រឹមតែពាក្យថាប្រយ័ត្នក្បាលមួយអាកូម វាមិនមានអ្វីធ្ងន់ធ្ងរនោះទេ ) មិនគួរណាលោកស័ក្កិបួននោះប្រព្រឹត្តអំពេីរថោកទាបដែលគួរឲ្យស្អប់ខ្ពេីមបែបនេះទេ ។ ជាចុងក្រោយក៏សូមលេីកទឹកចិត្តដល់ប្អូនប្រុសកុំឲ្យមានការអាក់អន់ចិត្ត និងខិតខំបំរេីការងារឲ្យបានល្អបន្ថែមទៀតដេីម្បីសង្គមជាតិយេីង ខ្មែរជួយការពានឹងស្រលាញ់ខ្មែរ » ៕

Loading...