ព័ត៌មានជាតិ

លួចម៉ូតូគេបានហើយ ស៊យត្រង់ប៉ូលិសស្ទាក់ចាប់បាន!

កំពត: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន កាលពីវេលាម៉ោង១១ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរបស់គេមួយគ្រឿង ហើយព្យាយាមបើករត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុំ កើត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើសកម្មភាពលួចម៉ូតូវ៉េវ ពាក់ស្លាកលេខ តាកែវ 1L-7168 ដែលជារបស់ជនរងគ្រោះឈ្មោះ ស្វាយ សោម ភេទប្រុស ២១ឆ្នាំ បានសម្រេចនៅចំណុចខាងលើ ហើយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ស្ទាក់ចាប់បានជនសង្ស័យរួមនឹងម៉ូតូយកមកវិញ នៅវេលាម៉ោងប្រមាណ ១និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ និងកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់