ព័ត៌មានជាតិ

ថៅកែក្រុមហ៊ុន KKN សហការជាមួយប៉ូលិសពិនិត្យទឹកនោម ឃាត់បុគ្គលិកដែលមានសារធាតុញៀន!

កោះកុង: នៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថកោះកុង និងស្រុកមណ្ឌលសីមាចំនួន១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង អាវុធហត្ថកោះកុង សហការជាមួយម្ចាស់ក្រុមហ៊ុន KKN បានធ្វើតេស្តទឹកនោមរកសារធាតុញៀនដល់កម្មករចំនួន១៩នាក់ នៅមូលដ្ឋាន អាវុធហត្ថ ស្រុកមណ្ឌលសីមា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាលទ្ធផល៖ វិជ្ជមានចំនួន១៣នាក់និង អវិជ្ជមានចំនួន៦នាក់
ទី១ឈ្មោះ នាក់ ហាច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,ទី២ឈ្មោះ សា សុខគ្រី ភេទប្រុស អាយុ៣១ឆ្នាំ ឥស្លាម មុខរបរកម្មកររោងចក្រ អ្នកទាំង២នាក់ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទី៣ឈ្មោះ សេន រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទី៤ឈ្មោះ សំ រិតទ្រី ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ,ទី៥ឈ្មោះ តេង រឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ,ទី៦ឈ្មោះ ពា ស៊ីណា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង,ទី៧ឈ្មោះ ណាប់ ហាំម៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ,ទី៨ឈ្មោះ ឡោះ បូសា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុខេមរភូមិន្ទឥ ខេត្តកោះកុង ,ទី៩ឈ្មោះ ទី សៀប ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ,ទី១០ឈ្មោះ ខន សាយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ,ទី១១ឈ្មោះ លី វណ្ណនី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ,ទី១២ឈ្មោះ ងេង ប៊ុនថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមានទីលំនៅភូមិ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង,ទី១៣ឈ្មោះ កែវ រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករមាន ទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាណាព្យាបាលដាក់ពាក្យសុំយកទៅមណ្ឌលបន្សាបគ្រឿងញៀន ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា៕

មតិយោបល់