ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវតារាប្រុស ៣នាក់អូសដៃចូលប៉ុស្តិ៍ប៉ូលិស ក្រោយពីនិយាយថា «ក្រុម​តារា​ទាំងនោះ សុទ្ធតែ​នាង​ធ្លាប់​បាន​ជួល​យក​ទៅដេក​ជាមួយ​ទាំងអស់​»!

ភ្នំពេញ: តារាប្រុសចំនួន៣នាក់ បាននាំស្ត្រីម្នាក់ មកកាន់ប៉ុស្តិ៍ផ្សារ​ថ្មី​ទី​១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ​ដើម្បីឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងអប់រំ ក្រោយពីស្ត្រីរូបនេះ បានយក​រូប​តារា​ប្រុស​ក្មេង​ៗ​​៣​នាក់​ទៅ​បង្ហោះ ហើយ​នាង​និយាយ​ថា «ក្រុម​តារា​ទាំងនោះ សុទ្ធតែ​នាង​ធ្លាប់​បាន​ជួល​យក​ទៅដេក​ជាមួយ​ទាំងអស់​» ទាំងដែលការពិតគ្រាន់តែជាអ្នករាប់អានគ្នាធម្មតា។

ហេតុការណ៍នេះកើតឡើងនៅ​ម៉ោង​១០​ព្រឹកថ្ងៃ​ទី១០ ខែ​មក​រា ឆ្នាំ២០១៨​ នៅ​នគរបាល​ប៉ុស្តិ៍​ផ្សា​ថ្មី​ទី​១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ទៅកាន់ស្ត្រីខាងលើ ឲ្យបញ្ឈប់ការធ្វើសកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញជាធម្មតា៕

មតិយោបល់