ព័ត៌មានជាតិ

អង្គុយលើម៉ូតូចាំមិត្ត ត្រូវគេជិះមកបាញ់២គ្រាប់ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: យុវជន​ម្នាក់​ កំពុងតែ​អង្គុយលើ​ម៉ូតូរង់ចាំមិត្តស្រី សុខៗក៏ស្រាប់​តែមាន​បុរស៣នាក់​ទៀត​ដែល​ជា​ជនសង្ស័យ​ បានជិះមកជិត​រួចហើយ​បានសម្លឹងមុខជនរងគ្រោះភ័យបានជិះម៉ូតូរត់ចេញ ធ្វើឲ្យជនសង្ស័យដេញតាមដកកាំភ្លើង​បាញ់​គំរាម​ ចំនួន​២​គ្រាប់​ដោយមិនដឹង​មូលហេតុ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​១០និង១០យប់​ ថ្ងៃទី​១០ខែ​មករា​ ឆ្នាំ​២០១៨​ ទល់មុខ​នឹង​ហាង​ភូមិ​គ្រិះ​ឆ្ងាញ់​ ផ្លូវ២៧៨​ សង្កាត់​បឹងកេងកង​២​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ​ យឹម​ សុខា​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ មុខរបរ និសិត្ស​ រស់នៅម្តុំផ្សារដើមគរ។

តាម​សម្តី​ ជនរងគ្រោះ​ បានឲ្យដឹងថា​ មុន​ពេលកើតហេតុ​ រូប​គាត់​ បានជិះម៉ូតូ​ ស្កុបពី​ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1CC-5666 មួយគ្រឿង​បានមក​ឈប់​ នៅ​ផ្លូវ​១៤៣កែងនិង​ ២៧៨​ ដើម្បី​រង់ចាំ​មិត្តភក្តិ​ស្រី​ ខណ:​កំពុង​រង់ចាំ​ក៏ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៣នាក់​ បានជិះម៉ូតូ​ ម៉ាក​ឌ្រីម១២៥ ពណ៌ខ្មៅ​ មិន​ចាំ​ស្លាកលេខ​ បានជិះ​ទៅ​ជិត​ រួចហើយ​ ជនសង្ស័យ​ទាំង​៣នាក់​នោះ​ បានសម្លឹង​មើល​មុខ​ រូបគាត់​ដោយមិនដឹង​មូលហេតុ​ ហើយ​នៅពេលនោះដែល​ រូបគាត់​ជាជនរងគ្រោះ​ បានជិះម៉ូតូ​ចេញ​ទៅ​តាម​ផ្លូវ​ ២៧៨​ ពីលិចទៅកើត​ ក៏ស្រាប់​តែ​ ជនសង្ស័យ​ទាំង​នោះ​ បានជិះម៉ូតូ​ដេញ​តាម​រូប​គាត់​ ធ្វើ​ឲ្យ​រូបគាត់​ ភ័យ​ ក៏បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​ហាង​ខាងលើ​ រត់​ចូល​ទៅ​ក្នុង​ហាង ជនសង្ស័យជិះហួសបន្តិចក៏ត្រឡប់មកវិញ និង បានដកកាំភ្លើង​ មិន​ស្គាល់​ម៉ាក់​ បាញ់​គំរាម​ចំនួន​១គ្រាប់​ ហើយ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​មួយ​សន្ទុះក្រោយ​មក​ ក៏ត្រប់​មកវិញ​ បានបាញ់​មួយ​គ្រាប់​ទៀត​ បណ្តាលឲ្យ​គ្រាប់​កាំភ្លើង​ហោះ​ចំទ្វារ​ផ្ទះ​ ប្រជាពលរដ្ឋ​មួយ​ទៀត​ តែសំណាងល្អ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ ហើយ​ភ្លាមៗនោះដែរ​ ជនសង្ស័យ​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។

ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ព្រមទាំង​ជំនាញ​ពាក់​ពន្ធ័​បានចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ បានត្រឹមតែរើសយកសំបកគ្រាប់ រួច​ក៏បាន​នាំ​ជនរងគ្រោះ​យក​សាកសួរ​នៅប៉ុស្តិ៍​នគរបាល​បឹងកេងកង​២​ ដើម្បី​លម្អិត​ពីដំណើររឿង​ ថា​ជាករណី​អ្វី​ឲ្យ​ប្រាកដ​ ។

មតិយោបល់