Post News Media ព័ត៌មានជាតិ ចោរគាស់ផ្ទះលក...

ចោរគាស់ផ្ទះលក់ថ្នាំពេទ្យ យកទ្រព្យសម្បត្តិអស់ជិត៤០ម៉ឺនដុល្លារ!

ភ្នំពេញ: មានករណី ចោរធ្វើសកម្មភាពគាស់ផ្ទះលក់ថ្នាំពេទ្យមួយកន្លែង យកទ្រព្យសម្បត្តិអស់ជិត៤០ម៉ឺនដុល្លារ កាលពី​ល្ងាច​ថ្ងៃ​ទី៩​ ខែ​មករា ឆ្នាំ​២០១៨ នៅផ្លូវ​លេខ៣៣៨ ក្រុមទី៩ ភូមិទី ៤ សង្កាត់ទួល​ស្វាយព្រៃ​ទី១ ខណ្ឌ​ចំការ​មន ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជន​រងគ្រោះ​មាន​ឈ្មោះ សេង ភេទប្រុស អាយុ​៧២ឆ្នាំ មុខ​របរលក់​ថ្នាំ​ពេទ្យ ហើយសម្ភារ:​បាត់​បង់​នោះ លុយ​ដុល្លារ​ចំនួន​៣៨០.០០០ដុល្លារ គ្រឿង​អលង្កា​មួយ​ចំនួន សរុបទៅ​ប្រហែ​ល​១០.០០០​ដុល្លា​ផង​ដែរ។

ករណីនេះកើតឡើងខណ:ដែលជនរងគ្រោះជាម្ចាស់ផ្ទះមិនបាននៅផ្ទះដោយបានចាក់សោរចេញទៅខាងក្រៅអស់៕

Loading...