Post News Media ព័ត៌មានជាតិ តាក់ស៊ីក្រហម ...

តាក់ស៊ីក្រហម ពន្លះរថយន្តកាមរីបាឡែន ខ្ទេចទាំងសងខាង!

ភ្នំពេញ: បុរសម្នាក់បើករថយន្តតាក់ស៊ីក្រហម បុករថយន្តជាមួយរថយន្តម៉ាកកាមរីបាឡែនចំផ្នែកខាងឆ្វេងនៃរថយន្តបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវសុធារស កែងផ្លូវព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកនែ្លងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-4560 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ក្រហម លេខរៀងទី១៩ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3225 ទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានបុករថយន្តកាមរីបាឡែនបណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេង រថយន្តរីឯរថយន្តព្រុសរងការខូចខាតផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយឲ្យភាគីទាំង២សម្រួលគ្នា ដោយខាងភាគីរថយន្តបាឡែនទារសំណងចំនួន៥០០ ដុល្លារ តែខាងតាក់ស៊ីក្រហមមិនព្រម ក៏សម្រេចថាយករថយន្តកាមរីបាឡែនទៅធ្វើឲ្យដូចដើមវិញ៕

Loading...