Post News Media ព័ត៌មានជាតិ ខ្លាំងម៉េសលោក...

ខ្លាំងម៉េសលោកប្អូន! គ្រាន់តែកាយវិការសោះ ដាក់ឡើងចាស់ដៃហ្មង..

បាត់ដំបង: ​លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាល ទទួលបន្ទុកផែនយុត្តិធម៌ បានបញ្ជាឲ្យក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដែលដឹកនាំចុះប្រត្តិបត្តិការផ្ទាល់ ដោយលោកវ​រសេនីយ៍ត្រី ឈឿង គឹមសុង ​ក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័នឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកាប់ដោយកាំបិត និងគប់ដុំថ្ម​ ទៅលើជនរងគ្រោះម្នាក់​ បង្កជារបួសស្នាមយ៉ាងធ្ងន់ធ្ងរ។

ប្រតិបតិ្តការនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័កពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ​៥និង៥៥នាទីល្ងាច នៅត្រង់ចំណុចក្នុងព្រលានយន្តហោះខេត្តបាត់ដំបង ​ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យ​មានឈ្មោះ ម៉ៅ សាវី ហៅង៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកបក្ខពួកទី១ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង​
ទី២ឈ្មោះ មុត ចាន់ថាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ទី៣ឈ្មោះ ស៊ុន សៀវម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានធ្វើសកម្មភាពកាប់និងគប់ដុំថ្ម នៅខាងមុខផ្សារពោធិវង្ស ​ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី១០ មករា២០១៨ វេលាម៉ោង១និង៤៥នាទីរំលងអាធ្រាត បណ្តាលឲ្យរងរបួសជនរងគ្រោះម្នាក់មានឈ្មោះ ខៃ សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស រយះប្រអប់ដៃខាងឆ្វេងចេញឆ្អឹង
រយះប្រអប់ដៃខាងស្តាំ រយះស្មាខាងឆ្វេង រយះក្បាល​៣កន្លែងផងដែរ។

នៅមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាមូលហេតុនៃហិង្សា គឺ​បណ្តាលមកពីជនរងគ្រោះ បានជិះម៉ូតូដល់ត្រង់ចំណុចស្ពានថ្មថ្មី ក៏បានលើកដៃដោយកាយវិការមិនសមរម្យដាក់ខ្លួន ខណ:នោះជនសង្ស័យក៏បាននាំគ្នាជិះទៅយកកាំបិត តាមកាប់ជនរងគ្រោះតែម្តង។

បច្ចុប្បន្ន ក្រុមអន្តរាគមន៍បង្ការនិងបង្ក្រាប បានប្រគល់ជនសង្ស័យទាំងអស់នោះ ទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...