Post News Media ព័ត៌មានជាតិ ភ្លើងប្រចណ្ឌ!...

ភ្លើងប្រចណ្ឌ! ប្តីកាប់ប្រពន្ធគ្មានប្រណីដៃ…

តាកែវ: លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានប្រាប់ Post News ថា មានករណីហិង្សារវាងប្តីយកកាំបិតក្រង៉ុក កាប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកព្រៃកប្បាសភ្លាមៗផងដែរ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិចេក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ជា ខេម អាយុ៤៨ឆ្នាំ និងប្រពន្ធមានឈ្មោះ លាង អិត អាយុ៣៩ឆ្នាំ។
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

មូលហេតុ ដោយសារប្រចណ្ឌ៕

Loading...