ព័ត៌មានជាតិ

កំពុងឈរនោមសុខៗ ឃើញសមត្ថកិច្ចរត់ឡើងដំបូលផ្ទះគេ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: ឃើញសមត្ថកិច្ចរត់ឡើងជាន់លើដំបូលផ្ទះគេ ធ្លុះធ្លាក់ជាន់ខ្ទះខ្លាញ់ ក៏ត្រូវម្ចាស់ផ្ទះចាប់ប្រគល់ឲ្យសមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធាបីភ្នំពេញ។

យុវជនខាងលើ ឈ្មោះ ទិន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជួយលក់កាហ្វេម្តាយធម៌ ស្នាក់នៅក្រុម៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិស្វាយរមាស ឃុំស្វាយរមាស ស្រុកខ្សាច់កណ្តាល។

តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងបក្ខពួកម្នាក់ទៀត បានដើរទៅលស់ដុំសាកថ្ម នៅក្បែរកន្លែងកើតហេតុ ខណ:បក្ខពួកគេចូលទៅលស់ដុំសាកថ្ម ជនសង្ស័យក៏បានដើរ ទៅឈរនោម ស្រាប់តែក៏ក្រទ្បេកឃើញសមត្ថកិច្ច កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ជនសង្ស័យភ័យស្លន់ស្លោរត់ឡើងជាន់លើដំបូលផ្ទះប្រជាពលរដ្ឋ ធ្លុះដំបូលស័ង្កសីធ្លាក់ចុះមកក្រោមជាន់ខ្ទះខ្លាញ់ ខណ:ដែលម្ចាស់ផ្ទះ កំពុងបំពងខ្ទឹមលក់ បណ្តាលឲ្យកំពប់ខ្លាញ់ ហើយក៏ត្រូវម្ចាស់ផ្ទះចាប់ប្រគល់ឲ្យសមត្ថងកិច្ចតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ទួលសង្កែទី១ និងត្រៀមបញ្ជូនទៅមណ្ឌលកែប្រែ៕

មតិយោបល់