Post News Media ព័ត៌មានជាតិ អាណិតណាស់! ក្...

អាណិតណាស់! ក្មេងម្នាក់ទៀតហើយ លង់ទឹកស្លាប់..

​ព្រៃវែង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងប្រុសម្នាក់លង់ទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

ក្មេងរងគ្រោះមានឈ្មោះ រ៉ាត់ ណារ៉ុន ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ គង់ រ៉ាត់ អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ សង់ ខ្ចី អាយុ៣១ឆ្នាំ។
មូលហេតុដោយសារដើរទៅតាមឪពុក ទៅលាងទឹកជ្រូកនៅខាងក្រោយផ្ទះរបស់ខ្លួន៕

Loading...