Post News Media ព័ត៌មានជាតិ រថយន្តហ្វត ពន...

រថយន្តហ្វត ពន្លះវ៉េវពេញទំហឹង ក្រឡេកទៅដេកស្តូក!

មណ្ឌលគិរី: កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្ចាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកបុកម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ​​​នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែតលេខ៥១-៥២ ភូមិឆ្នែង ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ មីន ទាត ភេទប្រុស​ អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បើកម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-7792។

ក្រោយកើតហេតុ​ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យស្រុកកែវសីមា៕

Loading...