Post News Media ព័ត៌មានជាតិ ចាប់ខ្លួនជនជា...

ចាប់ខ្លួនជនជាតិ​ប៊ែ​ល​ហ្សិ​ក រឿងដឹក​ជញ្ជូន​សារធាតុ​ញៀន​ឆ្លង​ដែន​តាម​ជើង​អាកាស ​មក​កម្ពុជា!

ភ្នំពេញ: ជនសង្ស័យជាជនជាតិប៊ែ​ល​ហ្សិ​កម្នាក់ ត្រូវបានកម្លាំង មន្ទីរ​ប្រឆាំង​គ្រឿងញៀន «​ក​១» សហការ​ជាមួយ​សមត្ថកិច្ច​គយ​នគរបាល​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្វើការស្ទាក់បង្ក្រាបនិងចាប់ខ្លួនបាន ពាក់ពន្ធ័នឹងករណី ដឹក​ជញ្ជូន​សារធាតុ​ញៀន​ឆ្លង​ដែន​តាម​ជើង​អាកាស​ពី​ប្រទេស​ប្រេ​ស៊ី​ល ឆ្លងកាត់​អេ​ត្យូ​ពី​- ថៃ​មក​កម្ពុជា តាមរយ:អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញតែម្តង។

ជនសង្ស័យរូបនេះមានឈ្មោះ CATRY DAVIT NOEL M ភេទ​ប្រុស ជនជាតិ​ប៊ែ​ល​ហ្សិ​ក កាន់​លិខិត​ឆ្លង​លេខ EN106323 ដកហូតបាន សារធាតុ​ញៀន​ប្រភេទ Cocaine ទម្ងន់ ១០០៣.២៤ ក្រាមឯណោះ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...