ព័ត៌មានជាតិ

មហាកូន! ឪទ្រាំលែងបាន ប្តឹងប៉ូលិសឲ្យចាប់!

ភ្នំពេញ: កាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៦ ផ្លូវ១៧៩ កែងនិងផ្លូវ៤៣០ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីទទួលបានពាក្យប្តឹងឪពុកបុរសខាងលើ ដោយសារកូនប្រុសរបស់គាត់រករឿងអុកឡុក ហើយជាមនុស្សញៀនថ្នាំ និងគំរាមសម្លុតឪពុកម្តាយ យកលុយទៅប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យមានឈ្មោះ តាន់ សុភក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះខាងលើ។

ក្រោយមកឪពុកម្តាយរបស់ជនសង្ស័យ បានសំណូមពរឲ្យសមត្ថកិច្ចជួយបញ្ជូនកូនរបស់គាត់ទៅមណ្ឌលអប់រំកែប្រែ ដើម្បីបន្សាបគ្រឿងញៀន៕

មតិយោបល់