Post News Media ព័ត៌មានជាតិ ទៅការគេ ផឹកស៊...

ទៅការគេ ផឹកស៊ីស្រវឹងកាប់គ្នាព្រាត អ្នកស្លាប់ចូលមឈូស អ្នករស់ចូលគុក!..

ពោធិ៍សាត់: មានករណីហិង្សាមួយបានកើតឡើង ដោយមានជនសង្ស័យ២នាក់ បានកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ចំណែកជនដៃដល់វិញ របួសដូចគ្នាតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ទី១ឈ្មោះ រិទ្ធ ភារក្ស ភេទប្រុស អាយុ២៤ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ ប៉ុន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ រិទ្ធ ភារិន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ករណីនេះកើតឡើង ក្នុងពិធីមង្គលការរបស់ឈ្មោះ ឈិន ប៉ូយ ភេទប្រុស អាយុ៥៣ឆ្នាំ។ ចំណែកមូលហេតុ បណ្តាលមកពីទំនាស់ពាក្យសម្តីគ្នាក្នុងពេលផឹកស៊ី។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...