Post News Media ព័ត៌មានជាតិ មន្ត្រីកាំកុង...

មន្ត្រីកាំកុងត្រូល រកឃើញ ទឹកកាពិ ទឹកក្រូចឆ្មា ទឹកដោះគោខាប់ មានសភាពខុសប្រក្រតី នៅទីផ្សារតាពៅ

ស្វាយរៀង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាំកុងត្រូល រួមនឹងអាជ្ញាធរដែនដី បានចុះទៅធ្វើការអង្កេតទីផ្សារតាពៅ ផ្សារអន្តរជាតិ និងហាងលក់ទំនិញនានា ក្រុងបាវិត ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។

ជាលទ្ធផល យើងបានរកឃើញការដាក់តាំងលក់នូវផលិតផលវេចខ្ចប់ស្រេចមួយចំនួនដែលមានសភាពខុសប្រក្រតី ហើយក្រុមការងារក៏បានធ្វើការដកហូតទៅតាមនីតិវិធី សរុបរួមមាន ៖
– ទឹកកាពិចំនួន ១២ ដប
– ទឹកក្រូចឆ្មា ២ ដប
– ទឹកដោះគោខាប់ ១ កំប៉ុង
និងណែនាំមិនឲ្យដាក់តាំងលក់នូវទំនិញប្រភេទខាងលើ៕

Loading...