ព័ត៌មានជាតិ

ហាយឡែនឌ័រ បុកអ្នកដើរឆ្លងផ្លូវ ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បានបុកអ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅលើជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៧-១២៨ ​ភូមិ​ចាំ​ស្រី​ ឃុំ​កំពង់​សិលា​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7037 បើកបរពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជន​រង​គ្រោះ​ឈ្មោះ​ រ៉ង លី​ ភេទ​ប្រុស​ អាយុ​៦២ឆ្នាំ​ ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយអ្នកបើកបររថយន្តបង្ក បាន​បេីក​រថយន្ត​ មក​ចត​ចោល​នៅ​ចន្លោះ​បង្គោល​លេខ​១២៨-១២៩ រួចគេ​ចខ្លួន​បាត់​តែម្តង​ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង នាំយករថយន្តទៅរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់សិលា​ រង់ចាំដោះស្រាយគ្នាពេលក្រោយ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់