Post News Media ព័ត៌មានជាតិ រថយន្តនិងម៉ូត...

រថយន្តនិងម៉ូតូបុកគ្នា ស្ត្រីម្នាក់របួសធ្ងន់ នៅខណ្ឌជ្រោយចង្វារ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកជាមួយម៉ូតូម៉ាកឌ្រីម បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ចំណុចខាងត្បូងផ្សារព្រែកលៀប ផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AP 1435ដឹកធុងទឹកកក។ ស្ត្រីរងគ្រោះមានឈ្មោះ សុង លី អាយុជាង៤០ឆ្នាំ ជិះម៉ូតូ ម៉ាកឌ្រីម សេ១២៥ ស៊េរី០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R 7144។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តដឹកធុងទឹកកកខាងលើ បើកក្នុងទិសដៅពីត្បូងមកជើង ហើយបានឆ្លងផ្លូវមកឆ្វេងដៃមកអែបនៅមុខច្រកផ្លូវចូលទៅព្រែកតាសេកបានប្រហែលជិត១០នាទីរថយន្តខាងលើ ក៏រយែបើកឆ្លងផ្លូវក្បាលរថយន្តទៅខាងកើត ស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើបើកមកពីទិសខាងជើងទៅត្បូង ក្រោយមកលាន់ឮសូប្រាវឃើញស្ត្រីខាងលើដួលម៉ូតូបាត់ទៅហើយរីឯរថយន្តបែកកាងនិងរបើកថ្នាំខាងមុខផ្នែកខាងឆ្វេងរថយន្ត។
ស្ត្រីរងគ្រោះឲ្យដឹងថាគាត់ឈឺស្មាខាងស្តាំផ្នែកខាងមុខនិងឈឺកន្លែងដោះដៃផុតខាងស្តាំ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តនិងម៉ូតូបន្ទាប់ពីសមត្ថកិច្ចវាស់វែងរួចត្រូវបានយកទៅប៉ុស្តិ៍ព្រែកលៀប ដើម្បីឲ្យដំណាងភាគីទាំងសងសម្រួលគ្នាឈានទៅបញ្ចប់រឿង៕

Loading...