ព័ត៌មានជាតិ

សាំយ៉ុងបើកមិនគោរពច្បាប់ បុកម៉ូតូស្លាប់២នាក់ នៅកំពង់ធំ!

​កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តសាំយ៉ុងបើកមិនប្រកាន់ស្តាំ រួចជ្រុលទៅ​បុកម៉ូតូហុងដាវ៉េវ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូនិងអ្នករួមដំណើរ ស្លាប់ចំនួន២នាក់ នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បត៍ ១០រោច ខែបុស្ស ឆ្នាំរការ នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣៥នាទីយប់ ស្ថិត​លើកំណាត់ផ្លូវជាតិលេខ៦ ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

​ជនរងគ្រោះមានឈ្មោះ ភា លាង ភេទប្រុស អាយុ២៥ឆ្នាំ​(ស្លាប់) បើក​ម៉ូតូម៉ាកហុងដាវេវ ពណ៌ក្រហម គ្មានស្លាកលេខ​ ​និងអ្នករួមដំណើរម្នាក់ឈ្មោះ ទន ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ(ស្លាប់​) ទាំង២នាក់ស្នាក់នៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ​ចំណែកជនបង្កមានឈ្មោះ គិន​ សំណាង ភេទប្រុស អាយុ២៤ឆ្នាំ(គេចខ្លួន) ស្នាក់នៅភូមិសូចាន់ ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ បើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2L-6864​​។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយក វត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង​ ដើម្បី​​ចងក្រងសំណុំរឿង ដោះស្រាយបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់