Post News Media ព័ត៌មានជាតិ ទីតាំងហ្គេមបា...

ទីតាំងហ្គេមបាញ់ត្រីខាងកើត មន្ទីរពេទ្យមូលមិត្ត សង្កាត់ចោមចៅ២ អាជ្ញាធរមិនអើពើ

ភ្នំពេញ: អាជ្ញាធរសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណ:ដែលហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងរំភើយ។

ប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា នៅផ្ទះល្វែងមួយកន្លែងខាងកើតមន្ទីរពេទ្យមូលមិត្ត ប្រហែល១០០ម៉ែត្រ ផ្លូវលំ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានបើកលេងយ៉ាងរំភើយ និងមានក្រុមក្មេងស្ទាវជាច្រើនបានចូលលេងទាំងយប់ថ្ងៃ។

ពាក់ព័ន្ធនឹងទីតាំងការបើកហ្គេមបាញ់ត្រីខាងលើនេះ គឺតាំងពីច្បាប់ផ្តើម មកពុំដែលឃើញអជ្ញាធរមានសម្ថិតកិច្ចចុះធ្វើរការអប់រំនោះឡើយ រហូតពេលនេះនៅមិនទាន់ឃើញមានអាជ្ញាធរមូលដ្ឋានចុះទៅបង្ក្រាបនោះទេ ហាក់បីដូចជាមិនខ្វល់ពីការបង្ក្រាបទាល់តែសោះ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងហ្គេមបាញ់ត្រីខាងលើបានបើកលេង២៤ម៉ោងលើ២៤ម៉ោង ដោយមានក្មេងស្ទាវជាច្រើនបានចេញចូលលេងយ៉ាងសប្បាយ ធ្វើឲ្យអ្នកជិតខាងមានការព្រួយបារម្ភព្រោះនៅជិតទីតាំងខាងលើតែងតែមានការបាត់បង់សម្ភារ:ក៏ដូចជាមានចោរគាស់ផ្ទះជាដើម។

ដូចនេះសូមសំណូមពរដល់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចុះបង្ក្រាបទីតាំងហ្គាមបាញ់ត្រីនោះផង ៕

Loading...