ព័ត៌មានជាតិ

ឆេះរោងម៉ាស៊ីនកែច្នៃកម្ទេច​កំណាត់​ ភ័យបះសក់!

ស្វាយរៀង: អគ្គិភ័យមួយបានឆាបឆេះ រោងម៉ាស៊ីនកែច្នៃ​កម្ទេច​កំណាត់ មួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍បាញ់ពន្លត់។

​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅ​ភូមិទទា សង្កាត់ចេក​ ក្រុង​ស្វាយរៀង​ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេល​កើតហេតុ មាន​កំណាត់​នៅជាប់​ក្នុង​ម៉ាស៊ីន​មិន​ដំណើរការ​ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឆ្លង​ចរន្ត បែក​ផ្កាភ្លើង​ឆាបឆេះ​តែម្តង​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចុះមកបាញ់ពន្លត់ទើបរលត់ទៅវិញជាស្ថាពរ៕ ​

មតិយោបល់