Post News Media ព័ត៌មានជាតិ ស្រវឹងជោក ជិះ...

ស្រវឹងជោក ជិះទៅបុកគូទរថយន្តស៊េរីទំនើប ស្លាកលេខភ្នំពេញ 2T-5299 លើកដៃសំពះ!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូទៅបុករថយន្តឈប់នៅនឹងស្តុបពីក្រោយ បណ្តាលឲ្យបែកស្តុប និងកំពិតកាងខាងក្រោយ ខូចខាតយ៉ាងដំណំ សំណាងល្អមិនមានរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបទេបផន តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសស្រវឹងស្រាម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-3829 ជិះតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្លួនស្រវឹងនិងប្រញាប់ទៅយកមិត្តភក្តិបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស SH-250h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-5299 ជិះដោយបុរស២នាក់ នៅខាងមុខស្របទិសដៅគ្នាឈប់នៅនឹងស្តុបបណ្តាលឲ្យកំពិតកាងខាងក្រោយខាងស្តាំនិងបែកស្តុបខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាដោយខាងម្ចាស់ម៉ូតូសូមអង្វរនិងលើកដៃសំពះធ្វើឲ្យម្ចាស់រថយន្តមានក្តីមេតានិងអនុគ្រោះមិនយកសំណងនោះទេបានឲ្យបុរសជាម្ចាស់ម៉ូតូយកម៉ូតូជិះយកទៅផ្ទះវិញចុះ៕

Loading...