ព័ត៌មានជាតិ

អ្នកនៅខណ្ឌទួលគោក ចង់ដឹងអត់ថាមានភ្លើងប្រើវិញពេលណា?

ភ្នំពេញ: យោងតាមការជូនដំណឹងពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ០៩ និង១០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង២៨៣-F3 និងF9 មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការបន្ទុក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០ និង៤០នាទីព្រឹក៕

មតិយោបល់