ព័ត៌មានជាតិ

ពុទ្ធោ! ស្រវឹងស្រាហើយ នាំគ្នាចុះទឹកចាប់ត្រី ចុងក្រោយ..

ស្វាយរៀង: កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកព្រែកវត្តត្នោត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជួបជុំមិត្តភ័ក្រផឹកស្រាស្រវឹង រួចក៏នាំគ្នាចុះចាប់ត្រី ​យកទៅចម្អិន​ដើម្បីបន្តកម្មវិធី នៅក្នង​​​​ភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ អ៊ុក សារ៉ន ហៅធា​ អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំ​កើតហេតុ។​
បន្ទាប់ពីទទួលបានដំណឹង ភ្លាមនោះសមត្ថកិច្ច​ជំនាញ បានចុះទៅធ្វើកោសល្យវិច័យលើសាកសពតែម្ត​ង រួចប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់