ព័ត៌មានជាតិ

បុរសម្នាក់ លោតសម្លាប់ខ្លួនពីលើដំបូលផ្ទះ ស្លាប់ចោលប្រពន្ធកូនយ៉ាងរន្ធត់!

សៀមរាប: លោកអធិការស្រុកអង្គរធំ បានប្រាប់Post News ថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើដំបូលផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឃាន ត្រប់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើដំបូលផ្ទះដែលមានកម្ពស់៧ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសព និងបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់