ព័ត៌មានជាតិ

អាសូរណាស់! រថយន្ត ពន្លះម៉ូតូ១គ្រឿង ផ្ដាច់ជីវិតបុរសម្នាក់ភ្លាមៗ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង​​រថយន្ត​បើកបុក ​ម៉ូតូ​១គ្រឿង ​ដែល​បត់​ឆ្លងកាត់​ផ្លូវ​ ក្នុងទិសដៅ​បញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង​ ៥ និង០៥នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ១៨៩-១៨០​ ស្ថិត​នៅ​ក្នុង​ភូមិ​វាលមាស​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

រថយន្តបង្ក​ម៉ាក​ SSANGYONG ពណ៌ ស្លែ​ គ្មានផ្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ ផាន់​ ណា​ហ្វី​ ភេទ​ ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​អ្នកបើកបរ​រថយន្ត​ មានទីលំនៅ​ភូមិ​ចុង​ខ្សាច់​ ឃុំ​ទួលទទឹង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ ដល់ចំណុចខាងលើ​ បាន​បុក​ម៉ូតូ​១គ្រឿង​ ដែល​បត់​ឆ្លងកាត់​ផ្លូវ​ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ ​ម៉ាក​ HONDA​ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​1G-8833 អូសរទេះ​​ បើកបរ​ដោយ​ឈ្មោះ​ ព្រំ​ ណាត​ ភេទ​ ប្រុស​ អាយុ​ ៤៥ឆ្នាំ​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ បណ្ដាល​ឲ្យ​ស្លាប់ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ។

បច្ចុប្បន្នអ្នកបើករថយន្ត​ ឈ្មោះ​ ផាន់​ ណា​ហ្វី​ ត្រូវនគរបាល​ឃាត់​ខ្លួន នាំ​មក​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ ដើម្បី​ធ្វើការ​ដោះស្រាយតាម​នីតិវិធី​ច្បាប់៕

មតិយោបល់