Post News Media ព័ត៌មានជាតិ នរណាមិនផ្អើល ...

នរណាមិនផ្អើល បើឃើញចឹងៗនោះ!

បាត់ដំបង: យុវជន​ម្នាក់ ត្រូវបានគេប្រទះឃើញ​ចងក​សម្លាប់ខ្លួន ​នៅលើ​ដើមឈើ​ កាលពី​ថ្ងៃទី​១២ ​ខែមករា​ឆ្នាំ​២០១៨ ដោយ​មិន​ដឹង​ថារូបគេ ​ចងក​ស្លាប់​តាំងពី​ពេលណា​នោះទេ​។

ហេតុការណ៍ភ្ញាក់ផ្អើល​មួយ​នេះ កើតទ្បើងនៅ​ភូមិ​ឆក​រកា​ ឃុំ​សំឡូត ​ស្រុក​សំឡូត​ ខេត្តបាត់ដំបង ហើយបើតាម​ការបំភ្លឺ​របស់​ឪពុក​ជនរងគ្រោះ ​​បានបញ្ជាក់ថា មិនមាន​រឿងហេតុ​អ្វី​ទ្បើយ សម្រាប់ការធ្វើអត្តឃាតរបស់កូនគាត់​ ប៉ុន្តែ​មុនពេលកើតហេតុ ​កូនប្រុស​គាត់​បាន​ផឹកស្រា​ស្រវឹង​យ៉ាង​ជោកជាំ​ ក៏ត្រូវគាត់​​ស្តីបន្ទោស​ឲ្យបន្តិចបន្តួចប៉ុណ្ណោះ។​

ជនរងគ្រោះមានឈ្មោះ​សែម ឃីម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ បន្ទាប់ពីសមត្ថកិច្ចបានចុះ​ត្រួតពិនិត្យ​ ​និង​ធ្វើ​កោ​ស​ល្យ​វិច័យ​រួម​មក​សមត្ថកិច្ចបាន​​សន្និដ្ឋានថា ​ជនសង្ស័យ​​ពិតជាចងក​សម្លាប់ខ្លួនឯង​ប្រាកដ​មែន​។

​បច្ចុប្បន្ន​សាកសព​យុវជន​ខាងលើ ត្រូវបានប្រគល់ជូន​គ្រួសារ​យកទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី ៕​

Loading...