Post News Media ព័ត៌មានជាតិ រន្ធត់ណាស់ អគ...

រន្ធត់ណាស់ អគ្គិភ័យឆេះផ្ទះ ផ្ដាច់ជីវិតលោកយាយវ័យ ៩០ ឆ្នាំម្នាក់ ផ្អើលទាំងយប់

កំពង់ចាម: មានករណីអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង ផ្អើលទាំងយប់ កាលពីថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤០នាទី នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះឈ្មោះ កន ឃី ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ រឹត សល់ អាយុ៣៧ឆ្នាំ ផ្ទះដែលឆេះមានទំហំ ៤.៥០ X ៥៥០ម៉ែត្រ បានបណ្តាលឲ្យស្លាប់ម្តាយ ឈ្មោះ យឹម ណាង អាយុ៩០ឆ្នាំ នៅកន្លែងកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា សម្ភារខូចខាតរួមមាន ចាន ឆ្នាំង សំលៀកបំពាក់ ម៉ាស៊ីនឈូសឈើ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណ ប្លង់ដី។

សមត្ថកិច្ចបានបន្ថែមថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីឆេះភ្លើងទាន ធូប នៅទីកន្លែងសក្ការបូជា៕

Loading...