Post News Media ព័ត៌មានជាតិ ចូលរួមគោរពច្ប...

ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

ព្រះសីហនុ: កាលពីរសៀល​ថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៨​ ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​២០នាក់ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ឯក​ ព្រហ្ម​ ពៅ​ នាយ​ការិយាល័យ​នគរបាលចរាចរណ៍​ បាន​ចេញ​ល្បាត​ឃ្លាំមើល​ ការ​គោរព​ច្បាប់​ចរាចរណ៍​ តាម​​វិថី​ឯករាជ្យ​ ចាប់​ពី​វេទិកា​៧មករា​ រហូត​ដល់​ ឆ្នេរ​អូឈើទាល​។

ក្រៅពីការចុះពង្រឹងច្បាប់ចរាចរណ៍ កម្លាំង​នគរបាលថែម​ទាំង​បានផ្សព្វ​ផ្សាយ​ សេចក្ដី​ជូនដំណឹង​ ស្តីពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ជាពិសេស​ ការ​ពាក់​មួក​សុវត្ថិភាព​ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​ អ្នកបើកបរ​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ​ ។

បន្ទាប់ពីបាន​ឈរជើង​ត្រួត​ពិនិត្យ​ រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ នៅចំណុច​ស្តុប​តូតាល់​ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ ជា​លទ្ធផល​សមត្ថកិច្ចបាន​រក​ឃើញ​ អ្នក​ប្រើ​ប្រាស់​យាន​យន្ត​ មិន​គោរពច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចំនួន​២​១៦​នាក់​ រួមមាន​ អ្នកបើកបរ​និង​អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​១៨៨នាក់​ ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​២២គ្រឿង​ អ្នកបើកបរ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប​ចំនួន​ម្នាក់​ រថយន្ត​បិទ​កញ្ចក់​ខ្មៅ​១គ្រឿង​ ជនជាតិ​ចិន​៤នាក់​ ​បើក​រថយន្ដ​ គ្មាន​បណ្ណ​បើកបរ​​ និង​រថយន្ត​៤​គ្រឿង​ បានយកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក៕

Loading...