Post News Media ព័ត៌មានជាតិ យុវជនម្នាក់ ប...

យុវជនម្នាក់ ប៉ុនប៉ងចាប់រំលោភក្មេងស្រី ១៤ ឆ្នាំ ជាប់ខ្នោះបានសម្រេច

បន្ទាយមានជ័យ: យោងពាក្យបណ្តឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់ជនរងគ្រោះឈ្មោះ ព ស.ច ភេទ ស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ស្តីពីបទរំលោភសេព​សន្ថវ:មិនបានសម្រេច ប្រព្រឹត្តកាលពីវេលាម៉ោង ៤ និង ៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិសង្កាត់ ក្រុង ខាងលើ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សន ទូច ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកឡានដឹកដី មានទីលំនៅភូមិព្រៃមូល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការសាកសួរ។

តាមម្លើយសារភាពជនសង្ស័យ បាននិយាយថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ទៅលើជនរងគ្រោះប្រាកដមែន នៅពេលកំពុងធ្វើសកម្មភាព ម្តាយមីងរបស់ជនរងគ្រោះ បានមកទាន់ក៏ស្រែកឆោឡោ ទើបជនសង្ស័យ ក៏គេចខ្លួនឡើងរថយន្ត ជិះចេញតែម្តង។

តាមចម្លើយបំភ្លឺរបស់ជនរងគ្រោះ និងម្តាយមីង ដែលឃើញហេតុការណ៍ និងចម្លើយសារភាពរបស់ជនសង្ស័យ ឃើញថាមានភាពស៊ីសង្វាក់គ្នា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Loading...