ព័ត៌មានជាតិ

យកកំហឹងទល់កំហល់ ម្នាក់ដេកពេទ្យ ម្នាក់ចូលប៉ុស្តិ៍!

ប៉ៃលិន: សមត្ថកិច្ច បានចុះឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទបានប្រើអំពើហិង្សា ដោយចេតនា កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី
១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនសង្ស័យឈ្មោះ ហម ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះឈ្មោះ សើ យាក ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំពីរ រស់នៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រីឯជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍ឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់