ព័ត៌មានជាតិ

អគ្គិភ័យឆេះចំការអំពៅ ជិត ១០០ ហិកតា នៅស្វាយរៀង

ស្វាយរៀង: កាលពី​វេលា​ម៉ោង​១​ និង​១០​នាទី​​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមក​រា ឆ្នាំ២០១៧ មានករណីអគ្គិ​ភ័យ​ឆាបឆេះចម្ការ​អំពៅ​ អស់​ជិត​១០០​ហិ​កតា​ នៅ​ភូមិព្រៃ​តា​អី​ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធនឹងករណីនេះ នៅមិនទាន់ដឹង​អំពី​មូលហេតុ​អ្វីទេ ខណ:ដែលរដូវប្រាំង​នេះ ​ចម្ការ​អំពៅ​តែងតែ​ឆេះ​ជា​ញឹកញាប់​អស់​ជា​ច្រើន​ហិ​កតា ដោយធ្វើឲ្យការប្រមូល​ផលអំពៅ​ថយ​ចុះ ជាហេតុនាំឲ្យ​ការផលិត​ស្ក​បាន​តិច៕

មតិយោបល់