ព័ត៌មានជាតិ

បាត់មួយយប់ ព្រឹកទ្បើងរឹងស្ដូក

កណ្ដាល: កាលពីវេលាម៉ោង​៦ ​និង​ ១៥​នាទី​ព្រឹក ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៨ ​បុរស​ម្នាក់​បានស្លាប់ ដោយសារ​​ឆក់នឹងឧបករណ៍ឆក់ត្រីនៅ​ចំណុច​រោង​លោកតា បឹង​សន្ទៃ ឃុំ​ប្រសាទ ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះ ​ឈ្មោះ​ឆាំ ឆេ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ​ត្រី រីឯ​ប្រពន្ធ​ឈ្មោះ​ បិ​ន សុខ​វ៉េ​ង រស់នៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ២០១៨ ជន​រង​គ្រោះ ​បាន​ប្រាប់​ប្រពន្ធ​ថា ទៅ​រក​ត្រី ពេល​ចេញ​ទៅ​បាន​រៀបចំ​ប្រដាប់ប្រដាលមាន​អា​គុយ ដុំ​ឆក់​ត្រី និង​ខ្សែភ្លើង រួចបាន​ចេញ​ទៅ​បាត់​មួយ​យប់ ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ទើបប្រពន្ធ និងសាច់ញាតិ បាន​ចេញទៅ​​រក​ប្តី ក៏ប្រទះឃើញ ជនរងគ្រោះ ស្លាប់​នៅ​ក្នុង​ទឹក​ក្បែ​ទូក​ម្តុំ​រោង​លោកតាបឹង​សន្ទៃ ​កន្លែង​ធ្លាប់​ទៅ​ឆក់​ត្រីរាល់ដង។

ក្រោយ​ពី​កម្លាំងជំនាញ​ បានធ្វើកោសល្យវិច័យរួច ក៏ប្រគល់សព​​​ជូន​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ យកធ្វើបុណ្យ​តាម​ប្រពៃណី ៕

មតិយោបល់