ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ បើកម៉ូតូបុករឺម៉កកង់បីពេញទំហឹង របួសម្នាក់

ភ្នំពេញ: បុរសជាជនជាតិកូរ៉េម្នាក់ បានបើកម៉ូតូ ម៉ាកឌូកាទីម៉នស្ទើមីនី មកបុករឺម៉កកង់បី ដែលកំពុងចតដឹកឥវ៉ាន់យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាជនជាតិកូរ៉េ រងរបួសបែកមុខបែកមាត់។

ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោង ១ រំលងអាធ្រាតឈានចូលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជាម្ចាស់កង់បីបានចតកង់បី នៅនិងចញ្ចើមផ្លូវបញ្រ្ចសទិសដៅចរាចរណ៍ នៅពេលនោះស្រាប់តែបុរសជនជាតិកូរ៉េម្នាក់ រៀងស្រវឹងស្រឿងៗ បានបើកម៉ូតូម៉ាកឌូកាទីម៉នស្ទើមីនី ពណ៌ខ្មៅ គ្មានស្លាកលេខ បើកក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុករឺម៉កកង់បីពេញមួយទំហឹង បណ្តាលឲ្យដួលរងរបួសស្រាល ចំណែកអ្នកបើកកង់បី មិនមានគ្រោះថ្នាក់នោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយភាគីខាងរឺម៉កកង់បី បានទារសំណងស្រាប់តែជនជាតិកូរ៉េនោះ ឲ្យសំណង១០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់