ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នពេលចូលព្រៃ​! បុរសវ័យចំណាស់ម្នាក់ ត្រូវជ្រូកព្រៃខ្វេះ រងរបួសធ្ងន់

ពោធិ៍សាត់: កាលពីវេលាម៉ោង ៨ និង៣០​ នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨​ ​ មានករណី​បុរសវ័យចំណាស់ម្នាក់ ត្រូវជ្រូកព្រៃ​ខ្វេះ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចអូររំចេក​ ភូមិសំឡាញ​ ឃុំ​ក្រពើពីរ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះមាន​ឈ្មោះ​ ប្រាក់ អាន​ ភេទប្រុស​ អាយុ​ ៧១​ ឆ្នាំជនជាតិខ្មែរ​ រស់នៅភូមិឃុំខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅធ្វើស្មៅដំឡូងមីនៅចម្ការ​ ស្រាប់តែឃើញ​ជ្រូកព្រៃ​ដេញគាត់​ ហើយគាត់ក៏រត់ទាក់និងវល្លិ៍ដួល ទើបត្រូវជ្រូកខ្វេះត្រគៀកខាងឆ្វេង ក្បាល ដៃឆ្វេង​ និងកំភួនជើងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់​៕

មតិយោបល់