ព័ត៌មានជាតិ

​ឌ្រីម សាកកម្លាំងCBR របួសធ្ងន់ទាំង២នាក់ នៅបាត់ដំបង!

បាត់ដំបង: ​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ​រវាងម៉ូតូ បើកបុកម៉ូតូ ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង៤៥នាទីរសៀល ស្ថិតលើផ្លូវជាតិលេខ៥៧ ​ភូមិស្តៅ ឃុំ ស្តៅ ស្រុករតនមណ្ឋល ខេត្តបាត់ដំបង។
​​
​ជនរងគ្រោះមានឈ្មោះ អ៊ូក ភេទប្រុស(របួសធ្ងន់) ស្នាក់នៅស្រុកសំឡូត បើកម៉ូតូម៉ាក​CBR ពណ៍សលាយខ្មៅ គ្មានស្លាកលេខ។ ចំណែកម្ចាស់ម៉ូតូម៉ាហុងដាសេរី២០១៣ ពណ៌ខ្មៅ ​​មានឈ្មោះ ឯក ចាន់ អាយុ៥៤ឆ្នាំ ភេទស្រី ស្នាក់នៅភូមិ​ឃុំកើតហេតុ។
​ ​
​ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

​ ​

មតិយោបល់