ព័ត៌មានជាតិ

ប្រយ័ត្នណា! ទឹកប្តូរនិស្ស័យ ផ្តាច់ជីវិតមួយប៉ប្រិច..

មណ្ឌលគិរី: ​កាលពីថ្ងៃអាទិត្យ ១៣រោជ ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង ដោយខ្វះការប្រុងប្រយ័ត្ន រហូតឈានដល់ដូលម៉ូតូស្លាប់ ​នៅក្នុងឃុំប៉ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ ម៉េង សុខ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបកសិករ ​ស្នាក់នៅភូមិវាលស្បូវ ឃុំវាលស្បូវ ស្រុកស្នូល ខេត្តក្រចេះ។

ក្រោយកើតហេតុ ​សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ និងនាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់