ព័ត៌មានជាតិ

ខ្លាំងបាត់! គ្មានរឿងអីសោះ ធ្វើទៅរួចដែរ..

បាត់ដំបង: ​កាលពី​វេលា​ម៉ោង​៧​និង៤៥នាទី​យប់ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​ដោយ​ចេតនា ​បង្កឡើងដោយបុរសជា​ប្តីម្នាក់ បានយកកាំបិត​​​ចាក់​ទៅ​លើ​ប្រពន្ធ និង​កូនប្រុស​​ខ្លួន ដោយមិនដឹងពីមូលហេតុនោះទេ បណ្តាល​​ឲ្យអ្នកទាំង២រងរបួសធ្ងន់ ​នៅ​​​​ត្រង់ភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង។

​ជន​រង​គ្រោះ​មានឈ្មោះ ឈៀវ សា​ខន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ត្រូវជា​​ម្តាយ​​ឈ្មោះ ខ្លូត សុខា ភេទ​ប្រុស អាយុ​២១ឆ្នាំ។​ ចំណែក​ជនសង្ស័យមាន​ឈ្មោះ ប៉ិច សំអាត ភេទប្រុស អាយុ​៥០​ឆ្នាំ ​​ទាំង​៣​នាក់ស្នាក់នៅ​ភូមិ​​​ឃុំ​កើតហេតុ​។

​បច្ចប្បន្ន ​​ជនសង្ស័យ​ត្រូវនាំខ្លួនមកកាន់​ ​អធិការដ្ឋាន​នគរបាលស្រុកដើម្បីសាកសួរចម្លើយ រួចកសាង​​​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

មតិយោបល់