ព័ត៌មានជាតិ

គ្រាន់តែចឹងសោះ! កាប់មិនប្រណីដៃ ចុងក្រោយខ្នោះ

ព្រៃវែង: កាលពីវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីទាស់សម្តីក្នុងវង់ផឹកស្រា រួចក៏ទាញកាំបិត​កាប់ទៅលើជនរងគ្រោះ៣នាក់ បណ្តាលឲ្យរបួសធ្ងន់​ស្រាល ​ស្ថិតក្នុងភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះទី១មានឈ្មោះ ធីន កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ(របួសធ្ងន់) ទី២​ឈោ្មះ គិត មករា ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់) ​និងទី៣ឈ្មោះ ហេង ម៉ានិត ភេទប្រុស អាយុ៤១ឆ្នាំ(របួសស្រាល)​។ ចំណែកជនសង្ស័យមានឈ្មោះ រី បូរី ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៤នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

បច្ចប្បន្ន ​ជនសង្ស័យនិងវត្ថុតាង ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់