Post News Media ព័ត៌មានជាតិ First News៖ អ...

First News៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ

ភ្នំពេញ: ខណ:នេះមានអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កើតទ្បើងនៅវេលាម៉ោង ២ និង ២០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបណ្តាលឲ្យក្មេងចំនួន ០២នាក់រងរបួសធ្ងន់ ដោយរលាកភ្លើង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា ។

កម្លាំងគណ:បញ្ជាកការឯកភាពខណ្ឌ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានអន្តរាគមន៍វាយទម្លុះជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីរំដោះក្មេងចំនួន ០២នាក់ ដែលជាប់នៅក្នុងផ្ទះកើតហេតុ បានដោយជោគជ័យ និងអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗ។

អគ្គិភ័យបានរលត់ជាស្ថាពរ នៅវេលាម៉ោង២ និង៤៥នាទីរសៀលនាថ្ងៃដដែល៕

Loading...