ព័ត៌មានជាតិ

ជុងមិនភ្លេចកុក ! រត់គេចខ្លួនជិត១០ឆ្នាំ មកវិញជាប់គុកដដែល

កណ្តាល: បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងប្លន់ ត្រូវបាននគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានគេចខ្លួនអស់រយ:ពេលជិត១០ឆ្នាំកន្លងមក។

ករណីឃាត់ខ្លួននេះ បានធ្វើទ្បើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៥៥នាទី នៅចំណុចភូមិ ចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចាប់ខ្លួនឈ្មោះ អ៊ុយ វិចិត្ត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ពីបទប៉ុនប៉ងប្លន់ កើតហេតុកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០០៩ នៅចំណុចភូមិ បារ៉េនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល តាមដីកាលេខ ៥៥០ ដកបចខ ចុះថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១២ របស់លោក អិន វ៉ានវិបុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។

បច្ចប្បុន្នជនជាប់ចោទ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់