ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: លោក​អធិការរងស្រុកកំពង់ស្វាយ បានប្រាប់ Post News ថា មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកប្រឡាយស្លាប់ កាលពីវេលាម៉ោង១ និង ៥០ នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ យ៉ម ផាន់ណា ភេទប្រុស អាយុ៤ឆ្នាំ មានឪពុកឈ្មោះ យ៉េន យីម អាយុ២៦ឆ្នាំ និងម្ដាយឈ្មោះ ចេក សំបូរ អាយុ៣៤ឆ្នាំ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ករណីនេះដែរ គឺបណ្ដាលមកពីជនរងគ្រោះ ដើរបាញ់សត្វ ក៏រអិលជើងធ្លាក់ចូលទឹកប្រឡាយជម្រៅ២ម៉ែត្រ បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់