Post News Media ព័ត៌មានជាតិ អុញនោះ! រកឃើញ...

អុញនោះ! រកឃើញភេសជ្ជ: Ize cola នៅឃ្លាំងស្តុកស្រាបៀរកម្ពុជាហួសកាលបរិច្ឆេទ

តាកែវ: យោងតាមផេក វិទ្យុគោកធ្លក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ ដែលដឹកនាំដោយ លោក ប៉ោ លាងគង់ ជាប្រធាន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីសមត្ថកិច្ចប្រចាំផ្សារតាកែវ បានចុះត្រួតពិនិត្យទំនិញជាគ្រឿងកំប៉ុង និងម្សៅទឹកដោះគោម៉ាក Milumel Picot និងម៉ាក Picot Pepti-Junior និងបានធ្វើតេ្តសបឋមទៅលើ ប្រភេទគុយទាវបាញ់កាញ់ ប្រហុក សណ្តែកបណ្តុះ បន្លែខ្ញី តៅតួរ ប្រហិតសាច់គោ ប្រហិតសាច់ត្រី ស្តរត្នោត អំបិលអ៉ីយ៉ូត នៅក្នុងផ្សារតាកែវ ដែលស្ថិតនៅទីរួមខេត្តតាកែវ ។

ជាលទ្ធផលមន្ត្រីជំនាញកាំកុងត្រូលបានត្រួតពិនិត្យ និងធ្វើត្តេសបឋមទៅទំនិញជាម្ហូបអាហា ក្នុងនោះ រកឃើញមានតែស្ករត្នោតដែលមានដាក់សារធាតុគីមីសូរីយ៉ូមអ៉ីតដ្រូសូវីត ដោយឡែកចំពោះគ្រឿងកំប៉ុងវិញ គឺរកឃើញនូវម្សៅទឹកដោះគោមួយចំនួន និងបានបំផ្លាញចោលនូវទឹកក្រូចម៉ាក ize cola នៅឃ្លាំងស្តុកស្រារបៀរកម្ពុជាប្រចាំខេត្តតាកែវចំនួន១៧កេះធំ ស្មើនឹង១០២ដបធំ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ នៅនឹងកន្លែងឃ្លាំងស្តុកស្រាបៀរកម្ពុជាផ្ទាល់តែម្តង ដោយបើកគំរបដបចាក់ចោល ៕

Loading...