Post News Media ព័ត៌មានជាតិ ពុទ្ធោ! ដើរទៅ...

ពុទ្ធោ! ដើរទៅយកកូនសោ ស្រាប់តែឃើញឪពុក…

កំពង់ស្ពឺ: មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅ​ភូមិ​ទួល​ឃុំ​ព្រៃ​ក្រសាំង ​ស្រុក​ឧដុង្គ ​ខេត្ត​​កំពង់ស្ពឺ​។

​សពជនរងគ្រោះមានឈ្មោះ ​សុខ​ វណ្ណា​ ​អាយុ​៤៨​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិ​ទួល​ ឃុំ​ព្រៃ​ក្រ​សាំ​ង ​ស្រុក​ឧដុង្គ ហើយមុនពេលកើតហេតុ កូនរបស់ជនរងគ្រោះបានដើរចូលទៅយក​កូនសោ​ បម្រុងទៅ​ធ្វើ​ម៉ាស៊ីន​នៅ​ក្នុង​ផ្ទះបាយ ស្រាប់តែ​ឃើញ​ឪពុក​​ចងកស​្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យ និងធ្វើកោសល្យវិច័យប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...