ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក រថយន្តពីរគ្រឿងបុកគ្នា កៀបជាប់តាកុងក្នុងរថយន្ត

កណ្ដាល: នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបានបុកគ្នា បណ្ដាលឲ្យតាកុងរថយន្តដឹកធុង កៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩ និង ០៥ នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មកទល់ពេលនេះ តាកុងត្រូវបានប្រជាពលរដ្ឋ ជួយយកចេញពីរថយន្តហើយ ដោយត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តកណ្ដាល បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនិតីវិធីច្បាប់៕

មតិយោបល់