Post News Media ព័ត៌មានជាតិ នៅតែ២ខែ ទ្រាំ...

នៅតែ២ខែ ទ្រាំមិនបាន លួចរត់ចេញពីគុក មានអីជាប់គុកវិញដដែល

ភ្នំពេញ: ទណ្ឌិតម្នាក់ដែលបាននឹងកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ រាជធានីភ្នំពេញ PJ ពាក់ព័ន្ធបទ លួច នៅខ្វះតែ២ខែទៀត បានចេញត្រលប់ទៅផ្ទះ បែរជាលួចរត់ចេញពីពន្ធនាគារ ត្រូវបានតុលាការបង្គាប់ឱ្យនាំខ្លួនមកកាត់ទោស ម្តងទៀត លើបទល្មើសថ្មី។

លោក តុប ឈុនហេង ជាចៅក្រមជំនុំជម្រះ បានបើកសវនាការកាន់ទោស ទណ្ឌិតឈ្មោះ បាន គ្រាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ ក្រោមបទចោទប្រកាន់ លួចរត់ ចេញពីពន្ធនាគារ ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ យោងតាមមាត្រា ៥៦០ មាត្រា ៥៦១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨២នៃច្បាប់ស្តីពីពន្ធនាគារ។

នៅក្នុងសវនាការ ទណ្ឌិតឈ្មោះ បាន គ្រាក់ បានសារភាពថា រូបគេកំពុងជាប់ឃុំ និងអនុវត្តទោស ២ឆ្នាំ ក្នុងសំណុំរឿង លួច ដោយសារតែខ្លួន ជិតបានចេញទៅផ្ទះវិញ ទើបខាងពន្ធនាគារ អនុញ្ញាតឱ្យខ្លួន អាចចេញធ្វើពលកម្មនៅក្រៅបន្ទប់ឃុំឃាំង បាន។ ដោយឃើញជាឱកាសល្អ ខ្លួនក៏លួចរត់ទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់បាន នៅម្តុំវត្តភ្នំមកដាក់គុកវិញដដែល។

សូមបញ្ជាក់ថា សំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ខាងមុខ៕

Loading...