Post News Media ព័ត៌មានជាតិ បុរសម្នាក់ស្ល...

បុរសម្នាក់ស្លាប់​ ក្រោយពីបើកម៉ូតូទៅបុកគោយន្តកែច្នៃគ្មានភ្លើងសញ្ញា!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បានបើកទៅបុក​គោយន្តកែច្នៃ ដែលគ្មានភ្លើងសញ្ញា ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរស​អ្នកបើកម៉ូតូ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ​ចាន់ ឃុំ​ព្រៃ​កណ្ដៀង​ ស្រុក​ពាម​រក៍ ​ខេត្តព្រៃវែង។

មុនពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដាសេ១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ស្វាយរៀង​ 1K-4828​ បើកដោយឈ្មោះ កុយ ​ផា​ណា​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ស្រុក​រំដួល​ខេត្តស្វាយរៀង ​បើក​ពី​កើ​តទៅ​លិច បានបុកពីក្រោយ​គោយន្ត​កែច្នៃមួយគ្រឿង​ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗណៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកគោយន្តកែច្នៃ បានគេចខ្លួនបាតស់្រមោល៕

Loading...